Thursday, June 19, 2014

កម្ពុជា​ក្រោម អតីតកាលជូរចត់

កម្ពុជា​ក្រោម ជា​ផែនដី​មួយ​ភាគ​ស្ថិត​នៅ​ប៉ែក​ខាងកើត ប្រទេស​កម្ពុជា​សម័យ​បច្ចុប្បន្នមានផ្ទៃក្រឡាទំហំ ៦៧.៧០០​គីឡូ​ម៉ែត្រ​ក្រឡាដោយ​រាប់​ទាំង​កោះ​ត្រល់ និង​កោះ​ត្រឡាច។ យោងតាម​ឯកសារ “​មហា​បុរស​ខ្មែរ​” របស់លោក អេង សុ​ត ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២​គ្រង​រាជ​ពី​គ្រឹស្ដសករាជ១៦១៨ ដល់​គ្រឹស្ដសករាជ ១៦២៨ ព្រះអង្គទ្រងរាជាភិសេក​ជាមួយ​បុត្រី​ស្ដេច​យួន ព្រះ​នាង​អង្គចូ​វ ដើម្បី​ពឹង​កម្លាំង​ទ័ព​យួនក្នុងការទប់ទល់​នឹង​ការឈ្លានពាន ជ្រៀតជ្រែក​របស់​ពួកសៀម​។ ចាប់ពីពេលនោះជនជាតិ​យួន​ក៏​ចាប់​​ផ្ដើម​ទន្ទ្រាន​ចូលមក​រស់នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម​ បន្តបន្ទាប់​ហូត​មក នាឆ្នាំ ១៦២៣, ស្ដេច​យួន​បាន​​បញ្ជូន​បេសកជន​មួយ​ក្រុម​មក​ក្រាបបង្គំ​សុំ​ស្ដេច​ ខ្មែរអនុញ្ញាត្តិឈ​ប់យក​ពន្ធអាករ​នានា​ក្នុង​ភូមិភាគ​ក្រុងព្រៃ​​នគរ។ ដោយ​ខ្វះការពិចារណា ឈ្លក់និងស​ម្រស់ស្រីស្រីស្អាត និង​ដោយ​លង់​ក្នុង​កលល្បិច​ស្ត្រី​យួន ស្ដេច​ជ័យជេដ្ឋា​ទី​២ ក៏​អនុញ្ញាត្តិ​​តាម​ពាក្យ​សុំ​របស់​ស្ដេច​យួន ។ តាំងពី​ពេលនោះ​មកទឹកដី​កូស័ងស៊ីន ទាំងមូល​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​យួន​ទើស​សព្វថ្ងៃនេះ។​



ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ ង៉ូ​ ឌី​ញ​ យៀម
១ ព្រះ​ត្រពាំង ​(Vinh Binh=​វិញ​ប៊ិញ​)​
២ ​ស្រុក​ឃ្លាំង​ (Soc Trang=​សុក​ត្រាំ​ង​, Bac Lieu=​បាក់​លៀវ​)
៣ មាត់​ជ្រូក ​(An Giang=​អាង​យ៉ាង​, Chau Doc=​ចូ​វ​ដុក​, Long Xuyen=​ឡុង​ស្វៀន​)
៤ ក្រមួន​ស ​(Choung Thien=​ជួង​ធៀន​, Rach Gia=​រ៉ាច់យ៉ា​, Can Tho=​កឹន​ថឹ​, Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)
៥ ​ពល​លាវ ​(Ba Xuyen=​បា​ស្វៀន​, An Xuyen=​អាន​ស្វៀន​)​
៦ ​ទឹកខ្មៅ​ (An Xuyen=​អាន​ស្វៀន​, [Ca Mau-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
៧ ពាម​ (Kien Giang=​គៀន​យ៉ាង​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​]
៨ ​ព្រែក​ឫស្សី ​(Phong Dinh=​ហ្វុង​យិញ​)
៩ លង់​ហោរ ​(Vinh Long=​វិញ​ឡុង​[Vinh Long-Sa Dec=​វិញ​ឡុង​-​សា​ដេន​]​
១០ ពាម​បា​រ៉ា​ជ្ញ ​(Long Xuyen=​ឡុង​ស្វៀន​)
១១ រោងដំរី​(Tay Ninh=​តីនីញ​)
១២ ព្រៃនគរ​ (Sai Gon=​សាយ​ហ្គ​ន​,[Gia Dinh-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
១៣ ទួល​តា​មោក ​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])​
១៤ ផ្សារ​ដែក​ (Kien Phong=​គៀន​ហ្វុង​)
១៥ ​ចង្វារ​ត្រពាំង​ (Phuoc Thanh=​ហ្វឿក​ថាញ់​, Phuoc Long=​ហ្វឿក​ឡុង​)
១៦ មេ​ស ​(Dinh Tuong=​យិញ​ទឿង​)
១៧ ​កោះគង ​(Dinh Tuong=​យិញ​ទឿង​, Long An=​ឡុង​អាន​)​
១៨ ព្រះ​សួគ៌ា​(Phuoc Tuy=​ហ្វឿក​ធ្វី​, Binh Tuy=​ប៊ីញ​ធ្វី​)
១៩ ផ្សំ​អំបើស ​(Kien Hoa=​គឿន​ហ្វា​)​
២០ ​ឈ្មោះ​ថ្មី ​(Long An=​ឡុង​អាន​)
២១ អូ​រកាប់ ​(Vung Tau=​វុង​តា​វ​)

2 comments :

varunilabianca said...

Wynn casino opening June 2021 - JtmHub
Wynn Las Vegas is 오산 출장마사지 the most 군포 출장마사지 expensive resort destination 공주 출장샵 in the world, but that isn't stopping there. For guests who 김포 출장마사지 arrive late last night, guests can still make a 제천 출장안마

Anonymous said...

In order to compensate for lost revenue in Illinois during the last decade, lawmakers expanded video gaming in 2019 by quantity of|numerous|a selection of} measures. Most notably, taxes on net terminal 점보카지노 income were increased to 33%. Instead, the state fell short, making simply $1.4 billion by the projected goal date. As Missouri wrestles with legalizing the spread of gaming machines, Illinois' expertise has lessons good and unhealthy.