កម្ពុជាក្រោម ជាផែនដីមួយភាគស្ថិតនៅប៉ែកខាងកើត ប្រទេសកម្ពុជាសម័យបច្ចុប្បន្នមានផ្ទៃក្រឡាទំហំ ៦៧.៧០០គីឡូម៉ែត្រក្រឡាដោយរាប់ទាំងកោះត្រល់ និងកោះត្រឡាច។
យោងតាមឯកសារ “មហាបុរសខ្មែរ” របស់លោក អេង សុត ព្រះបាទជ័យជេដ្ឋាទី២គ្រងរាជពីគ្រឹស្ដសករាជ១៦១៨ ដល់គ្រឹស្ដសករាជ ១៦២៨ ព្រះអង្គទ្រងរាជាភិសេកជាមួយបុត្រីស្ដេចយួន ព្រះនាងអង្គចូវ ដើម្បីពឹងកម្លាំងទ័ពយួនក្នុងការទប់ទល់នឹងការឈ្លានពាន ជ្រៀតជ្រែករបស់ពួកសៀម។ ចាប់ពីពេលនោះជនជាតិយួនក៏ចាប់ផ្ដើមទន្ទ្រានចូលមករស់នៅក្នុងទឹកដីកម្ពុជាក្រោម បន្តបន្ទាប់ហូតមក នាឆ្នាំ ១៦២៣, ស្ដេចយួនបានបញ្ជូនបេសកជនមួយក្រុមមកក្រាបបង្គំសុំស្ដេច ខ្មែរអនុញ្ញាត្តិឈប់យកពន្ធអាករនានាក្នុងភូមិភាគក្រុងព្រៃនគរ។ ដោយខ្វះការពិចារណា ឈ្លក់និងសម្រស់ស្រីស្រីស្អាត និងដោយលង់ក្នុងកលល្បិចស្ត្រីយួន ស្ដេចជ័យជេដ្ឋាទី២ ក៏អនុញ្ញាត្តិតាមពាក្យសុំរបស់ស្ដេចយួន ។ តាំងពីពេលនោះមកទឹកដីកូស័ងស៊ីន ទាំងមូលធ្លាក់ក្នុងកណ្ដាប់ដៃយួនទើសសព្វថ្ងៃនេះ។
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ ឌីញ យៀម
១ ព្រះត្រពាំង (Vinh Binh=វិញប៊ិញ)
២ ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
៣ មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
៤ ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
៥ ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
៦ ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
៧ ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា]
៨ ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ)
៩ លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
១០ ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)
១១ រោងដំរី(Tay Ninh=តីនីញ)
១២ ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
១៣ ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
១៤ ផ្សារដែក (Kien Phong=គៀនហ្វុង)
១៥ ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
១៦ មេស (Dinh Tuong=យិញទឿង)
១៧ កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន)
១៨ ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
១៩ ផ្សំអំបើស (Kien Hoa=គឿនហ្វា)
២០ ឈ្មោះថ្មី (Long An=ឡុងអាន)
២១ អូរកាប់ (Vung Tau=វុងតាវ)
No comments :
Post a Comment