Monday, August 25, 2014

10 Qs that you better ask yourselves a hundred times

១០សំនួរសម្រាប់សិស្សទី១២ ដែលទើបតែបានបញ្ចប់ការប្រឡងបាក់ឌុបគួរតែសួរទៅកាន់ខ្លួនឯងឲ្យបាន១០០ដងមុនពេលសម្រេចចិត្តសុំថវិកាឪពុកម្តាយទៅបង់ថ្លៃសាលា!
១. តើវាចាំបាច់ដែរឬទេដែលខ្ញុំត្រូវបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ? ហេតុអ្វី?
២. តើខ្ញុំគួរជ្រើសរើសយកសាលាមួយណា? 
៣.​ តើខ្ញុំគួរជ្រើសរើសមុខវិជ្ជាអ្វី? 
៤.​ តើខ្ញុំគួតែជ្រើសរើសសាលា និងមុខវិជ្ជារៀនទៅតាមមិត្តរបស់ខ្ញុំ, ឪពុកម្តាយ, ក្រុមគ្រួសារ ឬ​តាម​ការចង់បានរបស់ខ្ញុំ? ហេតុអ្វី?
៥. តើខ្ញុំគួរតែសុំថវិការបស់ឪពុកម្តាយទៅបង់សាលា ឬខ្ញុំបង់ថ្លៃសាលាដោយខ្ឡនឯង? 
៦. តើធ្វើដូចម្តេចទើបបានលុយទៅបង់ថ្លៃសាលា បើខ្ញុំទើបជាប់បាក់ឌុប?
៧. តើខ្ញុំគួរធ្វើរកការងារធ្វើដែរឬទេនៅពេលដែលខ្ញុំមករៀននៅមហាវិទ្យាល័យ? 
៨.  តើខ្ញុំគួរតែទៅរកការងានៅឯណា?
៩. តើជីវិតរស់នៅទីក្រុងមានសភាពបែបណា? តើខ្ញុំគួរតែរស់នៅបែបណាទើបមានសុវត្ថិភាព?
១០.  តើខ្ញុំគួរតែពិភាក្សាជាមួយអ្នកណាទើបអាចដោះស្រាយ និងឆ្លើយសំនួរទាំងនេះបាន?

​​​ ប្រសិនជាប្អូនៗមានចម្ងល់ និងសំនួរដែលចង់សួរទៅកាន់ខ្លួនឯងបែបនេះ ហើយពុំអាច​រក​ចម្លើយ​បានសូម ធ្វើការទំនាក់ទំនងមកកាន់ក្រុមការយើងតាមរយះគេហទំព័រនេះ យើងខ្ញុំនឹងរងចាំផ្តល់​យោបល់​ដោយពុំមានគិតថវិកា​ឡើយ៕ Komprok
សូមអរគុណ!

No comments :